រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួនជូនដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៩ នៅស្រុកកំរៀង និង៨១៧ នៅស្រុកសំពៅលូន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌនេះ។

  • 1.2ពាន់
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមជាមួយតំណាងក្រុមហ៊ុនសូគីម៉ិច បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវអំណោយមួយចំនួនជូនដល់កងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៩ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង នាឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ។

ពិធីសំណេះសំណាលក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរស្រុក ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត ។

នៅក្នុងដំណើរសាកសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែននៃស្រុកទាំង២ខាងលើនេះ។ ដោយឡែក ជាមួយនិងកងកម្លាំងនគរបាលវរៈលេខ៨១៩ ឈរជើងនៅទិសស្រុកកំរៀង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាតដំបង បានថ្លែងក្រើនរំលឹកដាស់ស្មារតីដល់គ្រប់កងកម្លាំងទាំងអស់ត្រូវឃ្លាំមើលពិនិត្យនិងតាមដាននូវរាល់សកម្មភាពបង្កចលាចល អសន្តិសុខសណ្តាប់ធ្នាប់សង្គម បំផ្លាញសុខសុវត្ថិភាពប្រជាជន ជាពិសេសនូវរាល់សកម្មភាពអគតិរបស់ពួកជ្រុលនិយមទណ្ឌិត សម រង្សុីជាជនក្បត់ជាតិ ដែលតែងតែបង្កភាពញុះញង់ទៅតាមទង្វើទុច្ចរឹតគ្រប់រូបភាពរបស់ពួកគេ ដើម្បីប៉ុនប៉ងព្យាយាមធ្វើបដិវត្តន៍ព័ណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលកាន់តែខិតជិតមកដល់ឆាប់ៗខាងមុខនេះត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា ដោយមិនទុកឱកាសឲ្យពួកនេះបង្កនូវអសន្តិសុខទោះស្ថិតក្នុងសកម្មភាពនិងរូបភាពបែបណាមួយក៏ដោយគឺត្រូវតែទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាក្នុងការថែរក្សាការពារនូវសុ ខសន្តិភាពឲ្យគង់វង់និងជីវិតប្រជាជនរស់នៅប្រក បដោយភាពសុខុដុមរមនាក្នុងការកសាងប្រទេសជាតិឲ្យមានការីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តមក៏បានផ្តាំផ្ញើ និងបានដាស់តឿនដល់កងកម្លាំង ដែលឈរជើងនៅទីនោះទាំងអស់ត្រូវតែពង្រឹងដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយនិងប្រទេសជិតខាងក្នុងការថែរក្សាសុខសុវត្ថិភាពនៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរនិងឲ្យមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀតដើម្បីធានាដល់ការរស់ នៅនិងមានជីវភាពកាន់តែប្រសើរថែមទៀត។ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងបន្តទៀតថា៖នេះគឺ ជាប្រពៃណីដ៏ល្អមួយរវាងសមភូមិក្រោជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុននិងអា ជ្ញាធរនៃរដ្ឋបាលដែនដីគ្រប់ថ្នាក់បានចងសម្ព័ន្ធមេ ត្រីភាពរវាងក្រុមហ៊ុនសូគីម៉ិចនិងកងកម្លាំងនិងជា មួយអង្គភាពរដ្ឋ ជាពិសេសជាមួយនិងរដ្ឋបាលខេត្តបាត់ដំបង ដែលតែងតែធ្វើឡើងជារៀរាល់ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌដែលកាន់តែខិតជិតមកដល់។

សូមបញ្ជាក់ថា៖ អំណោយរបស់រដ្ឋបាលខេត្តបាត់ដំបងព្រមទាំងបណ្តាមន្ទីរនានាជុំវិញខេត្ត ជូនដល់វរៈលេខ៨១៩ និង៨១៧ រួមមាន៖ ស្រាបៀរ ៤០កេស, ទឹកក្រូច២០កេស, សាច់ជ្រូក២០០គ. ក្រ, នំអន្សមជ្រូក-ចេក០២ស្លឹកនិងថវិកា០៨លានរៀល។ ដោយឡែកអំណោយឧបត្ថម្ភរបស់ក្រុមហ៊ុនសូគីម៉ិច រួមមាន៖ ស្រាបៀរ៦០កេស, ទឹកក្រូច ៦០កេស, មី ១០០កេសតូច និងថវិកា០៤លានរៀលផងដែរ៕

អត្ថបទទាក់ទង