រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយដោះស្រាយបញ្ហាប្រឈមដែលបានពីវេទិការសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត និងត្រៀមរៀបចំផែនការពារនិងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជំបិណ្ឌប្រពៃណីជាតិឆ្នាំ២០១៩

  • 1.3ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សារដ្ឋបាលខេត្តបានប្រជុំផ្សព្វផ្សាយដោះស្រាយបញ្ហាប្រឈមដែលបានពីវេទិការសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងត្រៀមរៀបចំផែនការពារនិងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជំបិណ្ឌប្រពៃណីជាតិឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ កងកម្លាំងសមត្ថកិច្ច មន្ទីរអង្គភាពនានាជុំវិញខេត្ត។

ឯកឧត្តម ងួន រតន: បានបើកកិច្ចប្រជុំដោយណែនាំថ្នាក់ដឹកនាំទាំងអស់ការប្រមូលទិន្នន័យអំពីការដោះស្រាយបញ្ហាប្រឈមដែលបានពីវេទិការសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបងកន្លងមកដើម្បីរួមគ្នាដោះស្រាយជូនពួកគាត់។

ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា បន្ទាប់ពីយើងបានពិភក្សាគ្នាដើម្បីធ្វើការដោះស្រាយជុំទី១ អំពីបញ្ហាផ្សេងៗលើគ្រប់វិស័យដែលជាកង្វល់ សំណូមពររបស់ប្រជាពល
រដ្ឋឲ្យបានចប់ហើយនឹងបន្តធ្វើវេទិការសាធារណ:ជុំទី២នាពេលខាងមុខទៀត។

ក្នុងកិច្ចប្រជុំនេះដែរលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងនគរបាលខេត្តបានឡើងរាយការណ៍ស្តីពីការត្រៀមរៀបចំកម្លាំងអន្តរាគមន៍រួចជាស្រេច សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណ:ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជំបិណ្ឌក្នុងឆ្នាំ២០១៩នេះរួចហើយ។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ក្រោយពីបានទទួលផែនការនៃកិច្ចប្រជុំនេះរួច សូមអស់លោកយកទៅអនុវត្តផែនការ ការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះនិងការងារផ្សេងៗយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។

ឯកឧត្តមបានបន្តទៀតថា ខេត្តបាត់ដំបងគ្រោងនឹងរៀបចំធ្វើពិធីបុណ្យអ៊ុំទូកថ្នាក់ខេត្ត ដែលរដ្ឋបាលខេត្តតែងតែធ្វើជារៀងរាល់ឆ្នាំ នាថ្ងៃបុណ្យចេញព្រះវស្សាខាងមុខនេះ ដោយមានការតាំងពិព័រណ៍ផងដែរ ហើយក្រុមការងារត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អផងដែរ៕

អត្ថបទទាក់ទង