ព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំធានថង នៃសណ្ឋាគារ ស្តេសិនវន្ត ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ហឿង សុគន្ធ អភិបាលរង នៃគណៈខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានរួមភាគីកម្ពុជា លោក ស៊ីរិស័ក សិរីម័ងខ:ឡា នាយករដ្ឋបាល និងជាតំណាងអភិបាលខេត្តស្រះកែវព្រះរាជាណាចក្រថៃ និងជាសហប្រធានរួមភាគីថៃ ។
កិច្ចចុះហត្ថលេខានលើកំណត់ហេតុកិច្ចប្រជុំទាំង២ភាសារ រវាង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ និងខេត្តបាត់ដំបង ព្រះរាជាណា ចក្រកម្ពុជាក្រោមអធិបតីភាពពីសហប្រធានរួមនៃភាគីទាំង២ផងដែរ
នៅក្នុងការចុះហត្ថលេខានេះ គឺបានផ្តោតនូវចំណុចខ្លឹមសារគោលសំខាន់ៗមួយចំនួនដែលក្រុមការងារគណៈកម្មការព្រំដែនកម្ពុជា-ថៃថ្នាក់មូលដ្ឋានលើកទី២ប្រចាំឆ្នាំ២០១៩រវាងខេត្តស្រះកែវនិងខេត្តបាត់ដំបងកន្លងមក ដោយក្នុងនោះ៖កិច្ចប្រជុំបានផ្តោតលើការសហការនិ ងការផ្សារភ្ជាប់គ្រប់ផ្នែកយ៉ាងជិតស្និទ្ធ រវាងខេត្តបា ត់ដំបង (កម្ពុជា) និងខេត្តស្រះកែវ(ព្រះរាជាណាច ក្រថៃ)។
សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មការព្រំដែន កម្ពុជា-ថៃ ថ្នាក់មូលដ្ឋាននេះ បានកំណត់យកខ្លឹមសារគោល នៃកិច្ចប្រជុំរបស់គណៈកម្មការព្រំដែនភូមិភាគកម្ពុ ជា-ថៃ លើកទី២៧ រវាងកងទ័ពជើងគោកភូមិភាគទី១(ថៃ) ជាមួយយោធភូមិភាគទី៥(កម្ពុជា) RBC -27 របស់ខ្លួន កន្លងមក។ ហើយជាមួយគ្នានេះដែរភាគីទាំង២ ក៏បានសន្យារួមគ្នាពិចារណា និងដោះ ស្រាយនូវបញ្ហារួមគ្នា និងបានឯកភាពគ្នាទាំងកិច្ច សហប្រតិបត្តិការផ្នែកសន្តិសុខ, ការទប់ស្កាត់ និងបង្ក្រាបអំពើល្មើសខុសច្បាប់តាមព្រំដែន ពលករខុសច្បាប់ កិច្ចសហការផ្នែកបរិស្ថាន កិច្ចសហការវិស័យសុខាភិបាល ការជួញដូរតាមព្រំដែន កិច្ចសហការវិស័យទេសចរណ៍ កិច្ចសហការវិស័យកសិកម្ម កិច្ចសហការវិស័យសិល្បៈ វប្បធម៌ និងជាពិសេស កិច្ចសហប្រតិបត្តិការពីគ្រោះមហន្តរាយផ្សេងៗកើតឡើងនៅតាមព្រំដែន៕