រសៀរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម ប៉ោ ទ្រីឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក វណ្ណ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យស្ថានភាពផ្លូវ ដែលគ្រោងក្រាលកៅស៊ូប្រវែង ១៤ គីឡូម៉ែត្រ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបជូនថា ផ្លូវក្រាលកៅស៊ូប្រវែង ១៤ គីឡូម៉ែត្រ គ្រោងនឹងអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ ដែលចាប់ពីចំណុចផ្លូវជាតិលេខ៥ ចូលមកតាមផ្លូវវត្តកំណប់ រហូតដល់វត្តកណ្តាល ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ។
សូមបញ្ជាក់បន្ថែមទៀតថា ផ្លូវក្រាលកៅស៊ូប្រវែង ១៤ គីឡូម៉ែត្រនេះឆ្លងកាត់ភូមិចំនួន ៥ និងឃុំចំនួន ៣ រួមមាន ភូមិដំបូកខ្ពស់ ភូមទួលល្វាង ឃុំអូរដំបង២ ភូមិសំរោងកោង ឃុំអូរដំបង១ និងភូមិដំណាក់ដង្កោ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ៕