រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(កម្មវិធីដារ)

  • 1.4ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការគាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជា តិនិងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល (កម្មវិធីដារ) ផ្តល់មូលនិធិដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណ:រដ្ឋសហព័ន្ធអាល្លឺម៉ង់សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល ដែលធ្វើនៅសាលាខេត្តបាត់ដំបង ។

សិក្ខាសាលាផ្សព្វផ្សាយនេះមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខឹត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករងរដ្ឋបាលក្រុង ស្រុក មន្រ្តីបង្គោល មន្រ្តីសុខាភិបាល មន្រ្តីអប់រំ ស្រុកនិងមន្រ្តីពាក់ព័ន្ធចូលរួមជាង១០០នាក់។

លោក Christian kapfeniner ប្រធានកម្មវិធីដារ (DAR) កញ្ញា វង ស្រីមុំ អនុប្រធានអង្គភាពវិភាគនិងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ អ.ប និងលោក សុខ សំណាង ប្រធានាយកដ្ឋានសម្របសម្រួលកែទម្រង់អន្តរវិស័យក្រសួមុខងារសាធារណ: បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលជឿនទុកចិត្ត និងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបន្តគាំទ្រកម្មវិធីដា(DAR) នៅក្នុងដំណាក់កាលទី២ ដែលបានអនុវត្តពីខែឧសភា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីដារ(DAR)ព្រមទាំងបានថ្លែងអំណរគុណផ្តល់មូលនិធិដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃសាធារណ:រដ្ឋសហព័ន្ធអាល្លឺម៉ង់តែងបានគាំទ្រដល់គម្រោងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (កម្មវិធីដារ) សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល (គ.ជ.អ.ប) និងគម្រោងផ្សេងៗទៀតនៅខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា មូលនិធិមកពីអាល្លឺម៉ង់ជាដៃគូល្អមួយដែលបានមកជួយបង្ហាត់បង្រៀន និងបានធ្វើការសាកល្បងដូចជាការបង្កើតអង្គភាពច្រកចេញ-ចូលតែ១ នៅតាមបណ្តាក្រុង ស្រុកនានា ក្នុងខេត្តបានមួយចំនួនធំ និងបន្តបង្កើតអង្គភាពច្រកចេញចូលតែ១បន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្តាលបច្ចេកទេសជំនាញផ្សេងៗដល់មន្រ្តីយើងសម្រាប់យកមកអនុវត្តការងារលើគ្រប់វិស័យ។

ឯកឧត្តមបានបន្តទៀតថា នៅក្នុងអំឡុងឆ្នាំ១៩៩៦ ខេត្តបាត់ដំបង មានគម្រោងសាកល្បងនៃរៀបចំច្បាប់គ្រប់គ្រងឃុំ សង្កាត់ ដែលអនុវត្តកម្មវិធីសិលាដែលអនុវត្តសាកល្បងចំនួន ៥ ខេត្ត ដោយឡែកខេត្តបាត់ដំបង បានជ្រើសរើសយកក្នុងមួយស្រុកឃុំចំនួន ២ ឃុំ មានស្រុកចំនួន ២ គឺស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានកម្មវិធីជាច្រើនទៀតដែលបានគាំទ្រមូលនិធិអាល្លឺម៉ង់។

បន្ទាប់មកមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀតបានឡើងធ្វើបទបង្ហាញនិងពីគោលបំណង ខ្លឹមសារសំខាន់ៗនៅក្នុងអង្គសិក្ខាសាលានេះផងដែរ៕

អត្ថបទទាក់ទង