រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមជាគណៈអធិបតីក្នុងកម្មវិធីជិះកង់ដើម្បីមិត្តភាពកម្ពុជា-ថៃ

  • 1.2ពាន់
  • ដោយ Sotheavy

ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមជិះកង់ខេត្តបាត់ដំបង ៩២ នាក់ មកពីក្រុងបាត់ដំបង ស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកសំពៅលូន ចូលរួមក្នុងកម្មវិធីជិះកង់ដើម្បីមិត្តភាពកម្ពុជា-ថៃ ដោយមានការចូលរួមមកពីបណ្ដាអ្នកជិះកង់ខេត្តក្នុងព្រះរាជាណាចក្រថៃឡង់ដ៏ និងអ្នកជិះកង់ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ កំពង់ធំ និងរាជធានីភ្នំពេញសរុបប្រមាណ ២០០០នាក់។

កម្មវិធីជិះកង់នេះ មានគោលបំណង រឹតចំណងមិត្តភាព និងកិច្ចសហការល្អរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីឈានទៅរកសមាគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងជាការបង្កើតឱ្យមានគំនិតស្រលាញ់ការហាត់ប្រាណដោយបានចាប់ផ្ដើមចេញពីចំណុចច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន-បានផាកាត ស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងប៉ៃលិន រួចបន្តទៅច្រកទ្វាព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរថា ខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃឡង់ដ៏តែងតែបានរៀបចំព្រឹតិ្តការណ៍ជិះកង់ ក្នុងគោលបំណងរឹតចំណងមិត្តភាពកម្ពុជា-ថៃឡង់ដ៏ និងដើម្បីបំណងមនុស្សធម៌ ការស្រលាញ់បរិស្ថាន ទេសចរណ៍ និងការស្រលាញ់កីឡានិងការហាត់ប្រាណ ក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ។

អត្ថបទទាក់ទង