ព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីធ្វើការដោះស្រាយ និងលើទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់គណ:អភិបាលខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងបាត់ដំបងកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្តនិងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។
ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានអនុញាតិឲ្យប្រធានអង្គភាពនីមួយៗ ឡើងរាយការណ៍ពីបញ្ហាដែលកើតមានឡើងតាមជំនាញរបស់ខ្លួន ក្នុងនោះលោកបានសង្កត់ធ្ងន់អំពីបញ្ហា គ្រឿងញៀន បទល្មើសផ្សេងៗ ពិសេសការពង្រឹងច្បាប់និងអនុវត្តច្បាប់ចរាចរណ៍លើអ្នកជិះយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ គឺត្រូវធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ដោយមិនបន្តឲ្យអនុគ្រោះទៀតឡើយ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ទាំងអស់គ្នា ហើយយើងលែងអនុគ្រោះឲ្យទៀតហើយ ព្រោះការរឹតបន្តឹងច្បាប់ ដើម្បីបញ្ជៀសនិងកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅសល់ទាបបំផុត។
ឯកឧត្តម ងួន រតន: បានរំលឹកនិងជម្រុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ថា រាល់បទល្មើសផ្សេងទៀតក៏យើងត្រូវទប់ស្កាត់ឲ្យបាន គឺយើងទប់ស្កាត់កុំឲ្យកើតមានឡើងបន្តទៀតផងដែ៕