រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃចុះតាមដាន ត្រួតពិនិត្យនិងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំដោយនាយកដ្ឋានកិច្ចការរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។


ក្នុងកម្មវិធីនេះមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាលខេត្តទាំងអស់បានអញ្ជើញចូលរួមផងដែរ។

លោកហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានរាយការសង្ខេបអំពីសកម្មភាពការងាររបស់រដ្ឋបាលខេត្តបានអនុវត្តកន្លងមកទទួលបានលទ្ធផលល្អលើគ្រប់វិស័យ។

លោក ជួន រក្សា អនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានឡើងមានមតិ និងពន្យល់អំពីកាតាក់តែងលិខិតស្នាមកិច្ចការរដ្ឋបាល ធ្វើឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រព័ន្ធគ្រប់គ្រងងាយស្រួលបានល្អប្រសើរជាងមុន។

លោកបានបន្តថា នៅពេលទំនេរយើងស្វែងយល់អំពីច្បាប់រដ្ឋបាល លិខិតបទដ្ឋានគតិយុត្តិផ្សេងៗឲ្យបានច្រើន ដើម្បីយកមកអនុវត្តការងារបានល្អ និងមានភាពរីកចម្រើនតទៅ។

ក្នុងឱកាសដែរប្រតិភូក្រសួងមហាផ្ទៃបានឡើងធ្វើបទបង្ហាញតាមរយៈស្លាយដើម្បីពន្យល់អំពីខ្លឹមសារនៃកិច្ចការរដ្ឋបាលនាពេលនេះ។

ដោយបានបំពេញកម្រងសំណួរផ្សេងៗសម្រាប់ជួរថ្នាក់ដឹកនាំខេត្តនិងមន្រ្តីទាំងអស់ស្តីអំពីការកសាងលិខិតនិងចរាចរលិខិតរដ្ឋបាល ការចុះហត្ថលេខាសង្ខេប បានត្រឹមត្រូវហើយឬនៅ និងការពាក់ព័ន្ធអំពីរបបប្រជុំប្រចាំខែ។ បើនិយាយអំពីច្បាប់ស្តីពីការគ្រប់គ្រងរាជធានីខេត្តក្រុងស្រុកខណ្ឌ ថ្នាក់ក្រោមជាតិ ពីបម្រើសេវាសាធារណ:តាមរយៈអង្គភាពច្រកជូនប្រជាពលរដ្ឋបានល្អប្រសើរ និងនៅមានចំណុចខ្វះខាតអ្វីខ្លះផងដែរ៕

អត្ថបទទាក់ទង