រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាប័ត្របញ្ជប់ការសិក្សាទាំង ៣ កម្រិត នៃសាលាភាសា COERR

  • 1.5ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរង នៃខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាប័ត្របញ្ជប់ការសិក្សាទាំង ៣ កម្រិត នៃសាលាភាសា COERR ដែលស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោក អ៊ុយ សុធាវី បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានបោះទុនថវិកាជាតិក្នុងការវិនិយោគលើកស្ទួយដល់វិស័យអប់រំក្នុងមួយឆ្នាំៗមានការកើនឡើងជាបន្តបន្ទាប់ ច្រើនជាងវិស័យការពារជាតិ។ ព្រោះរដ្ឋាភិបាលបានកំណត់យ៉ាងជាក់លាក់នៅក្នុងមុំយុទ្ធសាស្ត្រចតុកោណរបស់ខ្លួន និងដើម្បីឲ្យធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនបាន លុះត្រាតែលើកកម្ពស់នូវក្នុងវិស័យអប់រំឲ្យប្រកបដោយគុណភាព និងទទួលបាននូវការប ណ្តុះបណ្តាលធនធានមនុស្សឲ្យមានភាពរីកចម្រើនខ្លាំង។

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបានបន្តទៀតថា ជាក់ស្តែងនៅក្នុងគោលនយោបាយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានខិតខំលើកស្ទួយនូវសមត្ថភាព នៃធនធានមនុស្ស ឲ្យមានបច្ចេកទេស និងវិទ្យាសាស្ត្រ ព្រមទាំងភាសាបរទេស ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារពលកម្ម និងមានស្មារតីទទួលខុសត្រូវមានវិន័យ សីលធម៌ គុណភាពល្អប្រសើរមានមនសិការការងារនិងអត្តចារឹកស្លូតត្រង់ដើម្បីជួយលើកស្ទួយនូវការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ស៊្រុន សុទិដ្ឋ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាខូអ័រ C0ERR.ខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងថា៖អាគារសិក្សាថ្មី ដែលមានត ម្លៃប្រមាណ ៣៥ម៉ឺនដុល្លារអាមេរិក ហើយត្រូវបើកដំណើរការនៅថ្ងៃនេះ គឺមានកម្ពស់៤ជាន់ ស្មើនឹង២៤បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹមទំនើបប្រណីត និងមានសិស្ស៤០០នាក់កំពុងសិក្សានៅទីនេះសព្វថ្ងៃ។

លោកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាខូអ័រ Coerr បានលើកឡើងបន្តទៀតថា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់សិស្ស ជាពិសេសពីអាយុ៦ឆ្នាំនាដល់១១ឆ្នាំ។

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង បានថ្លែងថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលនិងក្រសួងដោយបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើគុណភាពអប់រំនិប្រព័ន្ធគ្រប់គ្រងសាលានៅគ្រប់ភូមិសិក្សាទាំងអស់
ដោយកំណត់ថា៖"អ្នកចេះគឺជាប់"។ អត្ថន័យដ៏មានសារៈសំខាន់នេះគឺដើម្បីជម្រុញនិងជួយក្មួយៗ ប្អូ នៗឲ្យមានអនាគតល្អនិងទទួលបាននូវជោគជ័យក្នុងជីវិតនាសតវត្សទី២១ ដើម្បីជម្នះនៃឥទ្ធិពលសាកលភាវូបនីយកម្ម ដែលតម្រូវឲ្យសិស្សានុសិ ស្ស ចាប់យកនូវជំនាញចាំបាច់ ដែលជាជំនាញនៃសតវត្សទី២១ ជាភាសាអង់គ្លេសគេហៅកាត់(4c) ដែលរួមមាន៖ ជំនាញប្រាស្រ័យទាក់ទង, ជំនាញធ្វើការជាមួយគ្នានិងសហការគ្នា, ជំនាញបង្កើតគំ និតឬរបកគំហើញថ្មី និងជំនាញដោះស្រាយបញ្ហានិងវិបត្តិនានា។

លោក អ៊ុយ សុធាវី ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ នៅសតវត្សទី២១នេះ គឺជាសតវត្ស ដែលមនុស្សទូទៅក្នុងពិភពលោកបាននិងកំពុងប្រើប្រាស់នូវបច្ចេកវិទ្យាលើការងារសិក្សាស្រាវជ្រាវ ដែលតម្រូវឲ្យមនុស្សម្នាក់ត្រូវចេះប្រើភាសាយ៉ាងតិចក៏២ភាសាដើម្បីធ្វើឲ្យការសិក្សាស្រាវជ្រាវទទួលបានលទ្ធផលល្អ ហើយបច្ចុប្បន្ននេះភាសាអង់គ្លេសគឺជាភាសាមួយក្នុងចំណោមភាសាបរទេសផ្សេងទៀតដែលគេនិយមប្រើប្រាស់ជាងគេនៅលើពិភពលោក  ដើម្បីធ្វើការទំនាក់ទំនងការទូតនិងទំនាក់ទំនងទីផ្សារការងារ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យពូកែ ពង្រឹងក្នុងការគោរពវិន័យ ពង្រឹងសាមគ្គីភាពរវាងមិត្តភក្ត្រក្នុងសាលា ត្រូវខិំតខំអប់រំខ្លួនឲ្យក្លាយជាកុមារល្អ សិស្សល្អ មិត្តល្អនិងជាស សរទ្រូងសម្រាប់ប្រទេសជាតិ ត្រូវចៀសគេចឲ្យផុ តពីគ្រឿងញៀននិងឆ្លើយថាទេចំពោះគ្រឿងញៀន។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅទីនេះក៏ត្រូវយកចិត្តទុកដាក់នូវក្នុងការបង្រៀននិងអប់រំកុមារនិងសិក្ខាកាមផ្នែកភាសាបរទេសឲ្យមានចំណេះដឹងជ្រៅជ្រះ ហើយក៏ត្រូវខិតខំប្រឹងប្រែងអ ភិវឌ្ឍនូវចំណេះដឹងរបស់ខ្លួន និងត្រូវខិតខំ បង្កើនប្រសិទ្ធភាពនូវក្នុងការបង្រៀនដល់សិស្សពីមួយឆ្នាំទៅមួយឆ្នាំឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

សូមជម្រាបជូនថាក្នុងឱកាសពិធីសម្ពោធអគាសិក្សាក៏មានការចែកនូវ សញ្ញាប័ត្រភាសាអង់គ្លេសកម្រិតទី១២ កម្រិតទី៩ និងកម្រិតទី៦ សរុបចំនួន ៦២៧ នាក់ ស្រី ៩៣នាក់។សិស្សដែលត្រូវទទួលសញ្ញាប័ត្រភាសាអង់គ្លេសកម្រិតទី៩សរុបចំនួន១៨២នាក់ និងសិ ស្សភាសាអង់គ្លេសកម្រិតទី៦ សរុប ៣៥២នាក់។ ហើយក្នុងនោះក៏មានសិក្ខាកាមជាគ្រូបង្រៀនសាលាបឋមសិក្សាចំនួន៣៦នាក់ដែលនឹងត្រូវទទួលសញ្ញាប័ត្រ"ការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនសាលាបឋមសិក្សា"ផងដែរ៕

អត្ថបទទាក់ទង