រសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោក អភិបាល អភិបាលរង ស្រុក និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធមួយចំនួន។
នៅក្នងកិច្ចប្រជុំក្រុមប្រឹក្សាវិសាមញ្ញលើកទី៣ បានពិនិត្យ និងអនុម័តលើខ្លឹមសារមួយចំនួនដូចជា ៖
១-បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី២
២-ពិនិត្យ ពិភាក្សា និងធ្វើសេចក្តីសម្រេច អំពីការរំលោភយកដីព្រៃលិចទឹក