រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការបញ្ជីសារពើភ័ណ្ឌខេត្តបាត់ដំបង ដើម្បីពិនិត្យ និងដោះស្រាយសំណើរបស់….

  • 1.7ពាន់
  • ដោយ SokMean

 ព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការបញ្ជីសារពើភ័ណ្ឌខេត្តបាត់ដំបង ដើម្បីពិនិត្យ និងដោះស្រាយសំណើរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលស្រុកមោងឫស្សី លើការជំរះបញ្ជីសាពើភ័ណ្ឌ និងការកាត់ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលកំពុងរស់រដ្ឋក្នុងខេត្តបាត់ដំបង ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី កញ្ញា រស់ ពៅធីតា នាយករងរដ្ឋបាលសាលាខេត្ត លោក ខន វិរៈ នាយកទីចាត់ការហិរញ្ញវត្ថុ លោកប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធលោកអភិបាលរងក្រុង ស្រុក ពាក់ព័ន្ធ លោកប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ៕

អត្ថបទទាក់ទង