រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំធ្វើការលួចចោះប្រឡាយដោយគ្មានការអនុញ្ញាតពីមន្ត្រីជំនាញ

  • 2.9ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើស្ថានភាពការលួចចោះប្រឡាយយ៉ាងអាណធិបតេយ្យរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលស្ថិតឃុំព្រៃតូច ស្រុកមោងឫស្សី និងឃុំរាំងកេសី ស្រុកសង្កែ ។ នៅក្នុងននោះចូលរួមអមដំណើរដោយ លោក អ៊ុយ សុធាវី អភិបាល នៃគណៈអភិបាលខេត្ត លោកអនុប្រធានមន្ទីរធនធានទឹកខេត្ត លោក សុខ ហឿន អភិបាលស្រុកសង្កែស្តីទី លោកអធិការស្រុកសង្កែ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំបន្តចោះប្រឡាយ ប្រឡាយមេ ប្រឡាយរង ដោយអត្តនោម័តិខ្លួនឯង ដែលធ្វើខូចខាតទ្រព្យសាធារណៈរបស់រដ្ឋ និងធ្វើឱ្យប៉ះពាល់ដល់ ការគ្រប់គ្រងទ្វារទឹក ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានតម្រូវសូមស្នើសុំមកអាជ្ញាធរ ដែលមានវិធានការសិក្សារៀបចំទ្វារទឹក ដើម្បីបង្ហូរចូលប្រឡាយក្អែប ។

ឯកឧត្តម ងួន រតនៈ បានឱ្យដឹងទៀតថា បច្ចុប្បន្នរដ្ឋាភិបាលមិនទាន់លទ្ធភាពក្នុងធ្វើទ្វារទឹកបង្ហូរចូលប្រឡាយក្អែបនោះទេ ដូច្នេះអាជ្ញាធរខេត្តសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងសាងសង់ទ្វារទឹកតូចៗ ដើម្បីបង្ហូរទឹកចូលប្រឡាយក្អែប។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការបែងចែកវេននៃការដាំដុះ ដើម្បីមានលទ្ធភាពក្នុងការស្រោចស្រាបផងដែរ។

សូមជម្រាបជូនដែរថា នៅក្នុងការចុះពិនិត្យស្ថានភាពប្រឡាយនេះឃើញថា ទឹកនៅតាមប្រឡាយមានគ្រប់គ្រាន់សម្រាប់ជួយស្រោចស្រាបដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ឃើញថាការលូតលាស់បានល្អ និងមានបងប្អូនកសិករខ្លះកំពុងប្រមូលផង និងអ្នកខ្លះទៀតរៀបចំដីដាំដុះជាលើកទី២ផងដែរ

អត្ថបទទាក់ទង