រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡង សាកលវិទ្យាល័យបាត់ដំបង

  • 2.3ពាន់
  • ដោយ Sotheavy

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡង សាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង

ព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម សាមឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០១៨-២០១៩ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យបាត់ដំបង ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង អបរំ យុវជន និងកីឡា លោក អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំលោកគ្រូ អ្នកគ្រូ ជាប្រធាន អនុប្រធានមណ្ឌលប្រឡង លោកគ្រូ អ្នកគ្រូជាអនុរក្ស ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីកាត់ និងបើកវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបថ្ងៃនេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានផ្តល់កម្លាំងចិត្ត និងបានលើកទឹក ចិត្តដល់ក្មួយៗមកប្រឡងឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងចំណេះដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជ័យលាភីឲ្យបានជាប់និទ្ទេស A និងប្រឡងជាប់ឲ្យបានគ្រប់គ្នា។ ជាមួយគ្នានេះ ក៏ត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួនមកប្រឡងឲ្យបានទាន់ពេលវេលា ថែទាំសុខភាព និងការធ្វើដំណើរទៅមកក្នុងពេលប្រឡង ត្រូវពាក់មួកសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តបាត់ដំបងមានវិទ្យាល័យរដ្ឋចំនួន២៦ និងគ្រឹះស្ថានសិក្សាឯកជនឯកជនចំនួន៩ សាលាអប់រំពិសេស(ពិការ និងគរថ្លង់) និងសាលាបំពេញវិជ្ជាចំនួន១កន្លែង សរុបបេក្ខជនដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៧២៧៥ នាក់ ក្នុងនោះស្រីចំនួន៤០៧៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តសង្គមមាន ៣៩៧២នាក់ ស្រី២១០៩នាក់ ថ្នាក់វិទ្យាសាស្រ្តមានចំនួន ៣៣០៣នាក់ ស្រី១៩៦៨នាក់ មានមណ្ឌលប្រឡងចំនួន១១ ស្មើនឹង២៩៨បន្ទប់ ។

គួររម្លឹកថា ឆ្នាំ២០១៨កន្លងទៅ ការប្រឡងបាក់ឌុបក្នុងខេត្តបាត់ដំបង សិស្សដែលប្រឡងជាប់មានចំនួន៤,៧៦៩នាក់ (ស្រី២,៦៥១នាក់) ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុប៧,២៣៣នាក់។ អ្នកជាប់និទ្ទេស(A) ចំនួន២៣នាក់ (ស្រី០៩នាក់)។

អត្ថបទទាក់ទង