ព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចុះទៅត្រួតពិនិត្យទិន្នន័យក្បាលដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដើម្បីអោយឃើញច្បាស់អំពីស្ថានភាពដីជាក់ស្តែងទៅលើព្រំដីសម្បទានសង្គមកិច្ចដែលបានកំណត់រួចមកហើយ និងការចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដែលមានផ្ទៃដីទំហំ ៣០.៤៩ ហិចតា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងកិច្ចដំណើរការចុះត្រួតពិនិត្យក្បាលដីសម្បទានសង្គមកិច្ចនេះដែរមានការសហការចូលរួមពីលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត លោកអភិបាលស្រុកគាស់ក្រឡ លោកមេឃុំ កងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ៕