រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីចុះបឋមសិលាបើកការដ្ឋានសាង់សង់មណ្ឌលកីឡាហែលទឹក និងសាង់សងបន្តបណ្ណាល័យអច្ឆរិយជាតិ នៅខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះបឋមសិលាបើកការដ្ឋានសាង់សង់មណ្ឌលកីឡាហែលទឹក នៅបរិវេណសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម អភិបាល អភិបលរងខេត្ត មន្ទីរ អង្គភាព អាជ្ញាធរក្រុង សង្កាត់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ព្រមទាំងសិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាច្រើនកុះករ ។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង (UBB) បានឱ្យដឹងថា មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង បានសិក្សា និងយកគំរូប្លង់តាម មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម ដែលគ្រោងប្រើប្រាស់ថវិកាប្រមាណ ២.០០០.០០០ ដុល្លារអាមេរិច លើផ្ទៃដីសាងសង់ទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ នៅក្នុងរួមមាន អាងសម្រាប់ការប្រកួត អាងសម្រាប់លោតទឹក អាងហែលកំដៅសាច់ដុំ ប៉មលោតទឹក កន្លែងអង្គុយទនស្សនា បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ទឹកកីឡាករ និងអាគារពុហប្រើប្រាស់មួយចំនួនទៀត។

លោកជំទាវបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ព្រមទាំងឥស្សរជនផ្សេងៗទៀត បានកសាងបង្ហើយអគារបណ្ណាល័យអច្ឆរិយជាតិ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ដែលមានទឹកប្រាក់សរុបប្រមាណ ២៦៣.៩៧១,៧៩ ដុល្លារអាមេរិច ពីឧកញ្ញា ឌុល ភោគ ជាស្ថានិកស្ថានាជាមួយក្រុមសប្បុរសជននៅក្រៅប្រទេស ដែលលោកបានទទួលអនិច្ចកម្មទៅហើយ ៕

អត្ថបទទាក់ទង