រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលពិធីចែកផ្ទះជូនអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដែលកំពុងជួបការលំបាកខ្វះទីជម្រកបានទទួលផ្ទះចំនួន ០៣គ្រួសារ ក្នុងស្រុកសំពៅលូន, ភ្នំព្រឹក និងស្រុកកំរៀង

  • 1.5ពាន់
  • ដោយ Admin

ថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានផ្តល់ជូនផ្ទះចំនួន ៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសមាគមអតិតយុទ្ធជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋា នគ្រប់ថ្នាក់ទាំងអស់  ត្រូវខិតខំយកចិត្តទុកដាក់ពីសុខទុក្ខជីវភាព និងពីបញ្ហាសុខភាព ក្រុមគ្រួសារបងប្អូនដែលជាអតីតយុទ្ធជន និងគ្រូសារកងទ័ពជនពិការ របស់ពួកគាត់ដែលបានបន្សល់ជាបនិង់ខ្លួនប្រាណក្នុងសម័យសង្គ្រាមកន្លងមក។ពួកគាត់ទាំងនេះហើយជាមុខសញ្ញាដែលរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ដឹងសុខដឹងទុក្ខពីការលំបាករបស់ពួកគាត់ឲ្យបានដិតដល់ហើយ ព័ត៌មានទាំងនោះ មន្ត្រីមូលដ្ឋានជាពិសេស នគរ បាលប៉ុស្តិ៍រដ្ឋបាលក្នុងឃុំសង្កាត់ ត្រូវតែមានបញ្ជីស្ថិតិពិតប្រាកដនិងដឹងពីចំនួនបងប្អូនអតីយុទ្ធជនទាំងនោះ នៅក្នុងដៃខ្លួនឲ្យបានម៉ត់ចត់ ផងដែរ។

សូមជម្រាបជូនថា ពិធីចែកផ្ទះ អតីយុទ្ធជនដែលពិការ និងក្រុមគ្រួសារអតីតយុទ្ធជនដែលទីទ័លក្រជាងគេចំនួន០៣ខ្នង ដែលកំពុងរស់នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង។ 

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ បច្ចុប្បន្ននេះអតីយុទ្ធជនក្នុងខេត្តបាត់ដំបង មានប្រមាណជាង១ម៉ឺននាក់។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនដែលកំពុងជួបការលំបាកខ្លាំង ទីទ័លក្រជាងគេ និងជាអាទិភាពក្នុងការផ្តល់នូវផ្ទះសម្បែង ដល់យុទ្ធជនពិការទាំងអស់នោះកន្លងមក ដោយបន្តធ្វើជាបន្តបន្ទាប់ ក្នុងមួយខែៗ ចាប់ពី០៣ទៅ ០៥ខ្នង តាមគម្រូផ្ទះតែមួយដូចៗគ្នា ដែលខ្នាតផ្ទះទំហំ០៤ម៉ែត្រគុណ ០៦ម៉ែត្រ និងគ្រួសារច្រើន ផ្តល់ខ្នាតផ្ទះទំហំ០៥ គុណ០៧ម៉ែត្រ។ នៅពេលខាងមុខរាជរដ្ឋាភិបាលនិងតាមរយៈនៃរដ្ឋបាលខេត្តបាត់ដំបង និងរៀបចំដីធ្លីចំនួន២០០ហិកតារបស់រដ្ឋបាលខេត្ត សម្រាប់ក្រុមគ្រួសារកងទ័ពយុទ្ធជនពលី ពិការដែលកំពុង តែរស់នៅតាមទីសាធារណៈ វត្តអារាមសួនច្បារឬទីកន្លែងផ្សេងៗដល់បងប្អូននិងគ្រួសារអតីតយុទ្ធ ជន ដែលបានស្ម័គ្រចិត្តចំនួន២០០គ្រួសារជំហានដំបូងមុនគេ ក្នុងចំណោម៥០០គ្រួសារ ដែលបានចុះស្រង់ស្ថិតិរួចហើយដើម្បីឲ្យបងប្អូនទៅរស់នៅ និងផ្តល់លំនៅដ្ឋានសមរម្យ ជូនពួកគាត់បានរស់ នៅ ក្នុងស្រុកគាស់ក្រឡ នៅពេលខាងមុខ។

ឯ.ឧឧត្តមសេនីយ៍ អ៊ុក ឃ្នួច ក៏បានបន្ថែមទៀ តថា៖ កន្លងមកសមាគមអតីតយុទ្ធជននិងសប្បុរ សជននានា បានជួយកសាងផ្ទះរាប់រយខ្នងជូនដល់បងប្អូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍ ។ហើយផ្ទះដែលត្រូវប្រគល់ជូនដល់អតីតយុទ្ធជននិងគ្រួសារនៅពេលនេះ មានចំនួន០៣ខ្នង ក្នុងចំ ណោមផ្ទះទាំង១៤៤ខ្នងដែលបានប្រគល់ជូនជា បន្តបន្ទាប់ រួមទាំងថ្ងៃនេះផងដែរ។

ក្រុមគ្រួសារនិងអតីតយុទ្ធជនដែលទទួលបានផ្ទះនិងអំណោយក្នុងនោះទទួលបាននូវគ្រឿងឧប ភោគ បរិភោគ សម្ភារៈប្រើប្រាស់និងសម្ភារៈផ្ទះបាយមួយចំនួន, ថវិកាចំនួន២០ម៉ឺនរៀល,គ្រែ ០១, អង្ករ១០០គក្រ,ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ និង ដោយឡែក រដ្ឋបាលខេត្តបាត់ដំបងបានឧបត្ថម្ភនូវថវិកាបន្ថែម ក្នុងមួយគ្រួសារៗចំនួន២០ម៉ឺនរៀលផងដែរ។ ដោយឡែក អតីតយុទ្ធជន រស់នៅក្បែរខាង ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀលនិងសារុង១ ដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី- ហ៊ុនសែន ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ការដាក់ចេញ នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោសែន បានធ្វើឲ្យប្រទេស ជាតិបញ្ចប់សង្គ្រាម និងទទួលបាននូវសុខសន្តិភា ពពេញលេញបរិបូរណ៍ ព្រមជាមួយនិងការអនុវត្ត នូវគោលនយោបាយ ដើម្បីលើកកម្ពស់គាំពារ ទ្រ ទ្រង់ដល់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជនជាបន្តបន្ទាប់ ថែមទាំងបានផ្តល់អាទិភាពជូនដល់បងប្អូនជាអតីតយុទ្ធជននិងក្រុមគ្រួសារក្នុងការទទួលបាន នូវគោលរបប និងសេវាសាធារណៈផ្សេងៗ ដើម្បីឆ្លើយតប ទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង