រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបាន អះអាងថាជំនន់ទឹកស្ទឹងសង្កែដែលកំពុងជន់ហក់ឡើងនៅថ្ងៃ១១សីហានេះ អាចនិងថមថយស្រកចុះបន្តិចវិញ ចាប់ពីស្អែកថ្ងែទី១២នេះ

  • 3.4ពាន់
  • ដោយ Admin

នៅថ្អាទិត្យ ១១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២០១៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ លោក ឡុងផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងថាស្ថានភាព នៃជំនន់ទឹកស្ទឹងសង្កែខេត្តបាត់ដំបង ដែលបាន និងកំពុងតែជន់ហក់ឡើង យ៉ាងគំហ៊ុក ចាប់តាំងពីថ្ងៃទី១០ ហើយការជន់ឡើងនេះត្រូវបានអាជ្ញាធរនៃខេត្តបានធ្វើការអំពាវនាវដល់បងប្អូនដែលកំពុងរស់នៅនិងកំពុងប្រកប មុខរបរ នៅប្របមាត់ដងស្ទឹងសង្កែ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីជំនន់ទឹកស្ទឹងសង្កែដែលកំពុង តែជន់ហក់ឡើងខុសប្រក្រតីយ៉ាងខ្លាំងបែបនេះ។

តែទោះបីមានជំនន់ទឹកស្ទឹងសង្កែជន់ឡើងក្នុង រយៈពេល០២ថ្ងៃមកនេះ ហើយនៅវេលាល្ងាចថ្ងៃ ទី១១សីហានេះ កម្ពស់ទឹកស្ទឹងសង្កែបានហក់ជនឡើង រហូតទឹកស្ទឹងមានកម្ពស់ ១៣,៦០ ម៉ែត្រ នៅក្នុងខណៈពេលដែលមន្ត្រីធនធានទឹកខេត្ត បា នអះអាងថា៖ អ្នកបច្ចេកទេស បានទម្លាក់ទ្វារទឹកជាបណ្តើរៗហើយ ដើម្បីពិនិត្យមើលពីលំហរទឹក ដែលកំពុងថមថយ និងផ្នែកតំបន់ខាងលើសំឡូតមិនមានភ្លៀងធ្លាក់ទៀតទេ។ ដូចនេះតាមការព្យាករណ៍ របស់លលកប្រធានមន្ទីរធនធានទឹកខេត្តបានឲ្យដឹងថា៖ ទឹកស្ទឹងសង្កែអាចនិងស្រកចុះវិញនៅវេលាយប់ថ្ងៃ១១នេះឬនៅព្រឹកស្អែកថ្ងៃទី១២ សីហានេះ។ លោកក៏បានថ្លែងប្រាប់ទៀតថា៖ ទឹក ជំនន់ដែលកំពុងតែឡើងនេះ គឺជាកម្លាំងទឹកធ្លាក់ស្រុងចុះតាមដងស្ទឹងសង្កែនៅថ្ងៃនេះដែលនៅសេសល់តែប៉ុណ្ណោះពីព្រោះអាកាសធាតុនៅប៉ែកខាង លើនៃស្រុកសំឡូត គឺមិនមានភ្លៀងធ្លាក់ជោគជំាទៀតនោះទេ ហើយអាកាសធាតុមានភាពប្រក្រតីធម្មតាឡើងវិញហើយ។

ប្រភពពីមន្ត្រីដដែល ក៏បានឲ្យដឹងផងដែរថា៖សំណង់ទ្វារទំនប់អាងពហុបំណងសេកសក ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានចាប់ផ្តើមទម្លាក់ទ្វារអាងជាបណ្តើរៗវិញហើយដូចនេះពុំមានមានការហក់ជន់ឡើងទៀតទេ ទឹកស្ទឹងសង្កែអាចនឹងកល់ ឬអាចស្រកនៅវេលាយប់នេះឬនៅព្រឹក ថ្ងៃស្អែកទី១២សីហានេះ។  សូមបញ្ជាក់ថា៖ នៅវេលាម៉ោងល្ងាចនេះកម្ពស់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចគល់ស្ពានថ្ម សម្តេចតេជោ ហ៊ុនសែន នៅ មុខរតនាគារខេត្ត)ទឹកស្ទឹងសង្កែមានកម្ពស់១៣, ៦០ម៉ែត្រ។ មកទល់ពេលនេះ បណ្តាញព័ត៌មានមិនទាន់ទទួលបានរបាយការណ៍ពីគ្រោះមហន្តរាយកើតឡើងពីទឹកជំនន់នេះនៅឡើយទេ៕ 

អត្ថបទទាក់ទង