រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍អង្គភាព៧១១ នៃកងពលតូច៧០ មុននឹងជូនដំណើរវិលត្រឡប់ទៅកាន់អង្គភាពវិញ

  • 1.9ពាន់
  • ដោយ Admin

ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ បានជួបសំណេសំណាលជាមួយក្រុមការងារជួយសង្គ្រោះបុរសម្នាក់ ដែលគាបជាប់ក្នុងរូងភ្នំ ដែលអញ្ជើញមកពីកងកម្លាំងអន្តរាគមន៍អង្គភាព៧១១ នៃកងពលតូចលេខ៧០ ដែលបានបំពេញបេសកកម្មទទួលបានជោគជ័យ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ងួន រតនៈ បានឧបត្ថម្ភថវិកាដល់កងម្លាំងអន្តរាគមន៍អង្គភាព៧៧១ ប្រមាណ ៣.០០០ ដុល្លារដែលបានជួយសង្គ្រោះ បុរសម្នាក់គាប់ជាប់នៅក្នុងរូងភ្នំចក្រី ដែលស្ថិតនៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។

សូមបញ្ជាក់ថា÷ កិច្ចសង្គ្រោះនេះធ្វើឡើងដោយមានកិច្ចសហការពីអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងថ្នាក់ស្រុកថ្នាក់ខេត្ត និងអង្គភាពឈរជើងក្នុងស្រុក ជាពិសេសពីកម្លាំងអន្តរាគមន៍ពិសេស ពីអង្គភាព៧១១ របស់កងពលតូចលេខ៧០ និងក្រោមបទបញ្ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវត្តមានបញ្ជាផ្ទាល់ពីឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងនោះ បានជួយអន្តរាគមន៍ជួយបុសនោះ បានរួចផុតពីគ្រោះថ្នាក់ និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី០៧សីហាម្សិលមិញនេះ។

ក្នុងការសាសួរសុខទុក្ខដល់កងកម្លាំងអន្តរាគមន៍ខាងលើនេះ កាលព្រឹកថ្ងៃទី៨សីហានេះ ឯកឧត្តម ងួន រតនៈ បានថ្លែងការកោតសរសើរ និងសម្តែងនូវការអរគុណជាអនេក ចំពោះវីរភាពបងប្អូននៃកងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងការជួយសង្គ្រោះបុរសដែលកៀបជាប់នឹងថ្មភ្នំ ក្នុងឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឲ្យបានរួចផុតពីការបាត់បង់ជីវិត ជាមួយនឹងការអបអរសាទរពីប្រជាពលរដ្ឋនៅក្នុងស្រុកផងដែរ។

តាមរយៈការសម្តែងនូវការអរគុណផងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានផ្តល់ថវិកាប្រមាណជិត៣,០០០ដុល្លារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មេបញ្ជាការ និងកងកម្លាំងអន្តរាគមន៍ ដែលបានហត់នឿយនូវក្នុងការបំពេញភារកិច្ចកាលពីថ្ងៃទី៧សីហា ក្នុងប្រតិបត្តិការជួយស ង្គ្រោះ។ ដោយឡែកក្នុងនោះ ឯកឧត្តមឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានឧបត្ថម្ភបន្ថែមដល់កងកម្លាំងអង្គភាព ៧១១ ដែលជួយសង្គ្រោះ ក្នុងម្នាក់ៗ ថវិកា ១០០ដុល្លារ និងមេបញ្ជាការរងថវិកា ២០០ដុល្លារ បន្ថែមពីលើផងដែរ៕

អត្ថបទទាក់ទង