ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមងួន រតនៈ ប្រធានកិត្តិយសាខា និងឯកឧត្តមបណ្ឌិតប៊ុតគឹមស៊ានប្រធានគណៈកម្មាធិការសាខា និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូន លោក ស៊ុំ បូរ៉ា អាយុ២៨ឆ្នាំ ដែលជាជនរងគ្រោះក្នុងហេតុការជាប់ក្នុងរូងភ្នំ ស្ថិតនៅភូមិក្បាល់ហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបងដែលកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ ងួនរតនៈនិងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានផ្តាំផ្ញើប្រសាសន៍សួរសុខទុក្ខ ផ្ញើក្តីអាណិតអាសូរ និងសោកស្តាយពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះឧបទ្ទវហេតុដែលកើតមានឡើងចំពោះលោក ស៊ុំ បូរ៉ា ដែលបានឡើងកើបអាចម៍ប្រចៀវដើម្បីយកទៅលក់យកថវិកាទ្រទង់ជីវភាពគ្រួសារតែអកុសលនៅយប់ថ្ងៃទី០៤ខែសីហាពេលកំពុងកើបអាចម៍ប្រចៀវពិលបំភ្លឺផ្លូវធ្លាក់ចូលក្នុងរូងថ្មពេលកំពុងឱនរើសពិលមិនប្រយត្ន័ក៏រអិលធ្លាក់ជាប់ក្នុងរូងថ្មតែម្តង និងបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់អោយប្រុងប្រយត្ន័កុំអោយកើតមានហេតុអាក្រកដូចខាងលើ។ដោយសេចក្តីអាណិតអាសូរគួរឱ្យសោកសង្វេគនេះ តាមរយៈឯកឧត្តម ងួន រតនៈ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន សម្តេចទាំងទ្វេ បានលើកទឹកចិត្តឧបត្ថម្ភនូវថវិកាមួយចំនួន ១០លានរៀលនិងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានឧបត្ថម្ភគ្រឿងឧបភោគមានដូចជា ៖ ទឹកសុទ្ធវីឃែរ៤កេស ទឹកដោះគោឆៅ២ឡូរិ៍ មុង ភួយ ក្រមាសារុង ត្រីខនិងថវិកាចំនួន២លានរៀល ផងដែរ។
តបចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស៊ុំ បូរ៉ា និងភរិយាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំង២ ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងផលលំបាករបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តមនុស្សធម៌ជានិច្ច ៖គូបញ្ជាក់ថា លោក ស៊ុំ បូរ៉ា បានជាប់នៅក្នុងថ្មអស់ជាច្រើនថ្ងៃ ពោលគឺតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហានេះ ទើបប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រទះឃើញរូបគេជាប់នៅក្នុងថ្ម។លោកស៊ុំ បូរ៉ា អាចនឹងរងគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើប្រតិបត្តិការជួយសង្គ្រោះត្រូវបានពន្យារពេលទៀតនោះ។
ដោយឡែកអ្នកជំងឺផ្សេងៗចំនួន៥និងគ្រូពេទ្យប្រចាំការចំនួន៥នាក់ក្នុងម្នាក់ៗទទួលបានសារុង១និងថវិកា១ម៉ឺនរៀលផងដែរ៕