រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរការទទួលជ័យលាភី របស់អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

  • 2.2ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅមុខបរិវេណអគារចាស់សាលាខេត្ត បានរៀបចំពិធីអបអរសាទរការទទួលជ័យលាភីអង្គភាពផ្តល់សេវាគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ។

លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានអានរបាយការណ៍ស្វាគមន៍ក្នុងពិអបអរសាទរការទទួលពានរង្វាន់ អង្គភាពផ្តល់សេវាសាធារណៈគម្រូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនាឱកាសនេះ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពនៃគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការអបអរសាទរចំពោះការទទួលបានពានរង្វាន់នៃវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានពានរង្វាន់ អង្គភាពផ្តល់សេវាសាធាណរៈគម្រូ និងធ្វើការផ្តាំផ្ញើទៅអង្គភាពទទួលជ័យលាភីទាំង២ខិតខំបន្តទៀតដើម្បីការពារពានរង្វាន់របស់ខ្លួន និងអង្គភាពផ្សេងៗទៀតដែលមិនទាន់បានទទួលជ័យលាភីក៏ត្រូវខិតខំប្រលងប្រណាំងយកជ័យលាភីឲ្យបានដូចគេ នេះជាលើកឡើងក្នុង ពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាព ផ្ដល់សេវាសាធារណះគំរូ ក្នុងវិស័យអប់រំនឹងវិស័យសុខាភិបាល ថាត្រូវបន្តខិតខំបន្ថែមទៀតផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃណៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការគ្រប់គ្រង កាផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល នៅរាជធានីភ្នំពេញរួចមក ក្នុងនោះផងដែរ ខេត្តបាត់ដំបងមោទនៈភាពមួយ ដែលបានទទួលជ័យលាភីលេខ ០១ លើកវិស័យអប់រំ ដែលបានទៅលើវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងវិស័យសុខាភិបាលទទួលបានចំណាត់ថ្នាក់លេខ០៤ បានមកលើមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

នៅក្នុងពិធីអបអរសាទរនេះក៏មានអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងមន្ត្រីនៃមន្ទីរសុខាភិបាលប្រមាណ ៧៦១ នាក់៕

អត្ថបទទាក់ទង