រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈ្របតិភូក្រុមមេធាវីគ្មានព្រំដែននៃប្រទេសបារំាង នៅសាលាខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ SokMean

រសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈ្របតិភូក្រុមមេធាវីគ្មានព្រំដែននៃប្រទេសបារំាង ដែលបានរាយការណ៍អំពីគម្រោងចាស់ដែលបានបញ្ចប់ ព្រមទាំងធ្វើបទបង្ហាញអំពីគម្រោងថ្មីដែលត្រូវអនុវត្តបន្ត នៅក្នុងខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្រុមមេធាវីគ្មានព្រំដែន នៃប្រទេសបារាំង គឺផ្តល់សេវាផ្នែកច្បាប់ ដោយផ្តោតសំខាន់លើផ្នែកយេនឌ័រ និងការការពារ ការរំលោភបំពានលើស្រ្តី និងកុមារ ដោយសហការជាមួយ មន្ទីរកិច្ចការនារីខេត្ត និងអង្គរការបន្ទាយស្រី ដើម្បីអនុវត្តគម្រោងនេះ ដោយមានចំនួន២៥ឃុំ ក្នុងស្រុកគោលដៅ នៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូ ក្រុមមេធាវីគ្មានព្រំដែន នៃប្រទេសបារាំងដែលបានផ្តល់សេវាផ្នែកច្បាប់ដោយមិនយកកម្រៃពិគ្រោះយោបល់ និងការងារពាក់ព័ន្ធ ជាមួយជនរងគ្រោះ ។ ឯកឧត្តម ក៏បានបន្តទៀតថា នៅក្នុងក្រុមប្រឹក្សាខេត្ត ក៏មានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ ដែលធ្វើការពាក់ព័ន្ធទៅការជួញដូរផ្លូវភេទ និងបានស្នើឲ្យក្រុមមេធាវីគ្មានព្រំដែន នៃបរទេសបារាំងធ្វើការសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត ផងដែរ ៕

អត្ថបទទាក់ទង