រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទូក សម្រាប់ពិធីអុំទូកខេត្តបាត់ដំបង នាពេលខាងមុខឆាប់ៗនេះ

  • 1.4ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃចន្ទ ៥កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទូកសម្រាប់ពិធីអុំទូកខេត្តបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ធិ បានណែនាំក្រុមការងារធ្វើការកំណត់ទីកន្លែងស្នាក់នៅរបស់កីឡាករឲ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ទីរ អង្គភាព ធ្វើការផ្សព្វផ្សាយដល់កីឡាករឱ្យបានដឹងងាយស្រួលក្នុងការស្នាក់នៅ ការហ្វឹកហាត់មុនការប្រកួត និងនៅពេលប្រកួត។

ក្នុងឱកាសនេះលោកអភិបាលរង នៃគណៈអភិបាលខេត្ត បានអំពាវនាវចំពោះមន្ទីរ អង្គភាពទូកសម្ព័ន្ធភាពបន្តគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់កីឡាករ ដើម្បីឱ្យពិធីបុណ្យអុំទូកខេត្តប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានភាពអធិកអធមពីមួយឆ្នាំទៅមួយឆ្នាំ។

សូមជម្រាបថារដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងរៀបចំពិធីបុណ្យអុំទូកខេត្តនៅថ្ងៃសៅរ៍ ១៤កើត ដល់ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ១២-១៣ ខែតុលា ឆ្នាំ២០១៩ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ។

ក្នុងកិច្ចនេះក៏មានចូលរួមពី លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនអញ្ជើញចូលរួម។

អត្ថបទទាក់ទង