រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រមណីយដ្ឋានធម្មជាតិភ្នំកាច់ផ្កា

  • 4.6ពាន់
  • ដោយ Ret Roeum

ភ្នំកាច់ផ្កាជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងត្បូងនិងមានចំងាយប្រមាណ៧០គមពី

ទីរួមខេត្តបាត់ដំបងក្នុងភូមិស្រះថត ឃុំព្រះត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។បច្ចម្បន្ននេះភ្នំកាច់ផ្កាបានរៀបចំជាបណ្តើរដោយគណៈកម្មការវត្តនិងមានកាំជណ្តើរប្រមាណជាង៣០០កាំសំរាប់ឡើងទៅលើកំពូលភ្នំ។ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហូសទីរួមស្រុកមោងប្ញស្សីប្រមាណ៥គមរួចបត់ស្តាំទៅត្រង់។ឈ្មោះភ្នំកាច់ផ្កាៈ កាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំង មឿង បានធ្វើដំណើរចូលទៅប្រទេសថៃហើយបានឆ្លងកាត់ស្នាក់នៅតំបន់នេះបណ្តោះអាសន្ន គាត់ក៏បានជូបនិង​ស្រឡាញ់នារីម្នាក់ឈ្មោះនាងសក់ក្រអូប​ ដែលរស់នៅក្បែជើងភ្នំនេះដោយនាងអាស្រ័យផលផ្លែឈើនិងទឹកនៅលើខ្នងភ្នំនោះ។នៅលើខ្នងភ្នំមានអណ្តូងសាកសិទ្ធមួយដែលហ៊ំព័ទ្ធទៅដោយផ្កាចំរុះពណ៌ រៀងរាល់ថ្ងៃនាងសក់ក្រអូបតែងតែទៅកាច់ផ្កាទៅថ្វាយព្រះនៅជិតអណ្តូងសាកសិទ្ធនោះ ហើយមេទ័ពដែលបានលួចស្រឡាញ់នារីនោះបានដាក់ឈ្មោះភ្នំនេះថា ភ្នំកាច់ផ្ការហូតមក។

លក្ខណៈសម្បត្តិៈ

  • ធម្មជាតិដ៏សែនមនោរម្យ
  • នៅលើខ្នងភ្នំមានអណ្តូងទឹកសាកសិទ្ធមួយកន្លែងដែលប្រជាជនតែងតែទៅបន់ស្រន់និងសុំទឹកស័ក្តសិទ្ធមកទទួលទានរឺមុជដើម្បីព្យាបាលរោគ។
  • មានផ្ទាំងថ្មធំៗបណ្តុបលើគ្នាដែលជាកន្លែងលេងសំរាប់ប្រជាពលរដ្ឋស្រូបយកខ្យល់បរិសុទ្ធបើយើង​ មើលពីលើខ្នងភ្នំយើងនឹងឃើញវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។
  • មានល្អាងមួយយ៉ាងធំនៅក្នុងភ្នំ  (អ្វីដែលចម្លែកនោះគឺយើងចូលរូងភ្នំពីលើកំពូលភ្នំទៅវិញ)
  • មានវត្តមួយដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកុះករ។

អត្ថបទទាក់ទង