ព្រឹកថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ដោយមានការគាំទ្រពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្រុមជិះកង់ខេត្តបាត់ដំបង បានរៀបចំកម្មវិធីជិះកង់ ដើម្បីសុខភាព មិត្តភាព បរិស្ថាន និងទេសចរណ៍ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ រមណីយ៍ដ្ឋានស្ទឹងគ្រញូង ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត ដែលមានចម្ងាយ ៤៧គីឡូម៉ែត្រ និងមានអ្នកចូលរួម ជាង១០០នាក់ ដោយចំណុចចាប់ផ្តើម ចាប់ពីផ្លូវបំបែករ៉ែដែក ឃុំមានជ័យ កាត់តាមឃុំសំឡូត(សំឡូតចាស់) ឃុំស៊ុង រួចត្រឡប់ទៅគោលដៅស្ទឹងគ្រញូង ឃុំតាសាញ ស្រុកសំឡូត ។
ក្នុងកម្មវិធីក្រុមជិះកង់មានចូលរួមពីខេត្តបាត់ដំបង ស្រុកសំពៅលូន ភ្នំព្រឹក កំរៀង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ។