រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ក្នុងសង្កាត់ក្តុលដូនទាវ ក្រុង​បាត់ដំបង​។​

  • 1.7ពាន់
  • ដោយ Sotheavy

ព្រឹក ថ្ងៃពុធ ១៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួមជាមួយឯកឧត្តមបណ្ឌិត​ ប៊ុត គឹមស៊ាន​​ សមាជិកក្រុមប្រឹក្សាខេត្ត​ ជាប្រធានក្រុមការងារចុះជួយសង្កាត់ក្តុលដូនទាវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ប្រវែង៥៧២ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នុងភូមចំនួន​២គឺភូមិថ្គូវចំនួនប្រវែង២០០ ម៉ែត្រ ភូមិតាព្រួច ប្រវែង ៣៧២ម៉ែត្រ សង្កាត់សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង​ខេត្តបាត់ដំបង​។​

បានអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម​អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងារ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋក្នុងសង្កាត់ក្តុលដូនទាវ សិស្សានុសិស្សជាច្រើនរូប។​

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវបានអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណ្ឌភាពក្នុងក្រុងយើងផងដែរ
ក្រោយពេលស្ថាបនារួចសមិទ្ធផលថ្មី​នេះនឹងបំរើអោយវិស័យគមនាគមដឹកជញ្ជូនដ៏មានសារៈសំខាន់ ដើម្បីរួចចំណែកយ៉ាងធំធេងក្នុងការធ្វើចរាចរណ៍ទៅមកបង្កលក្ខណៈងាយស្រួលកាន់តែប្រសើរ។

ព្រមជាមួយ ឯកឧត្តម អភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង១០ពិសេសការចូលរួម និងសហការបានល្អរបស់ក្រុមការងារនិង បងប្អូនប្រជាពលរដ្ឋទាំងអស់។ និងបានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវធានាឲ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឲ្យបានហ្មត់ចត់បំផុត។

ក្នុងឱកាសនោះឯកត្តមអភិបាលខេត្តបានឧបត្ថម្ភសៀវភៅប៊ិចដល់សិស្សា​នុសិស្សនិងសារុងដល់ប្រជាពលរដ្ឋដែលបានអញ្ចើញចូលរួមផងដែរ។ ប្រភព÷ yan Oudom

អត្ថបទទាក់ទង