ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីអំពីការអភិវឌ្ឍសហគមន៍ និងភាពជាដៃគូ ក្នុងក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង។
សូមជម្រាបជូនថាវគ្គសិក្ខាសាលានេះមានគោលបំណង ដើម្បីធ្វើការចែករំលែកសម្រង់ទិន្នន័យព័ត៌មាន អំពីគ្រួសារដែលមានប្រាក់ចំណូលទាប រស់នៅក្នុងសហគមន៍បានចងក្រងជាសហគមន៍ និងមិនទាន់ចងក្រងជាសហគមន៍ នៅលើសំណង់បណ្តោះអាសន្ន ក្នុងក្រុងបាត់ដំបងឆ្នាំ២០១៩ និងសិក្សាពីអភិវឌ្ឍទីក្រុងរួមគ្នា ព្រមទាំងបង្ហាញនូវការច្នៃប្រឌិតរបស់សហគមន៍ ក្នុងការចូលរួមចំណែកធ្វើឱ្យទីក្រុងមានសោភ័ណភាពពណ៍បៃតង ការគ្រប់គ្រងកាកសំណល់រឹង និងករកែលំអសហគមន៍។
អង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពី អភិបាលក្រុង អធិការនគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ មេភូមិ សហគមន៍ វិស័យឯកជន អង្គការ អង្គភាពមួយចំនួនមួយប្រមាណ ២០០ នាក់។