រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបឋមស្តីពីការផ្ទេរមុខងារសេវារបស់វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី

  • 2.0ពាន់
  • ដោយ SokMean

រសៀលថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបឋមស្តីពីការផ្ទេរមុខងារសេវារបស់វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ដែលនៅសេសសល់ទាំងអស់ ឱ្យទៅដំណើរយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តបាត់ដំបង ។

យោងលិខិតលេខ ៣៤២៦ ដនស/អរប ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការផ្ទេរមុខសេវាសាធារណៈ ដែលនៅសេសសល់ទាំងអស់ ឱ្យទៅដំណើរការតាមយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី ខេត្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី កែវ ដាណា នាយករងរដ្ឋបាលសាលាខេត្ត លោក អ៊ូ ដារី ប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោក ខន វិរៈ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត លោក ជា សំហុន ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងអស់លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ៕ By Reth Sotheavy

អត្ថបទទាក់ទង