រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តអិហុិមិ(Ehime) ប្រទេសជប៉ុន នៅសាលាខេត្តបាត់ដំបង ។

  • 1.0ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តអិហុិមិ(Ehime) ប្រទេសជប៉ុន ដែលដឹកនាំដោយលោក Takuya Kishimoto ប្រធាននាយកដ្ឋានគោលនយោបាយ ឧស្សាហកម្មខេត្តអិហុិមិ ប្រទេសជប៉ុន នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះផងដែរគឺដើម្បីពិភាក្សាខ្លឹមសារបន្ថែម និងត្រៀមលក្ខណៈជាមុនសម្រាប់ការគ្រោងចុះអនុស្សារណៈយោគយល់គ្នារវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហុិមិ ប្រទេសជប៉ុន នៅដើមឆ្នាំ២០២០ នាពេលខាងមុខនេះ ។

អត្ថបទទាក់ទង