រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ ចូលពិធីដាំដើមឈើអាស៊ានតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រវាងភូមិភាគ៥ កម្ពុជា និងភូមិភាគ១ ថៃ រួមដា

  • 964
  • ដោយ Sotheavy

នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង អមដំណេីរដោយលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈេីបាត់ដំបង រួមទាំងកងកម្លាំងទាំង៣ បានចូលរួមក្នុងទិវាដាំដើមឈើអាស៊ាន ស្ថិតក្នុងភូមិឆងខែប ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

ពិធីដាំដើមឈើអាស៊ាន តាមបន្ទាត់ព្រំដែននៅក្នុងគម្រោងការពារព្រៃឈើអាស៊ាន ប្រចាំឆ្នាំ២០១៩ គឺដើម្បីជាការអភិរក្សធនធានព្រៃឈើធម្មជាតិ ឲ្យមានចីរភាព ក៏ដូចជាការតភ្ជាប់ព្រៃឈើរបស់ ព្រះរាជាណាចក្រថៃ ជាមួយព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជាព្រៃឈើតែមួយជាមួយគ្នា និងបង្ហាញនូវភាពវិជ្ជមានក្នុងភាពជាដៃគូ និងចំណងមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ព្រមទាំងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិផ្សេងៗដែលកើតនៅតាមបរិវេណព្រំដែនរបស់ប្រទេសទាំងពីរ ក៍ដូចជាការឆ្លើយតបទៅនឹងកាប្រឈមជាមួយគ្រោះមហន្តរាយដោយសារការប្រែប្រួលអាកាសធាតុ ។

អត្ថបទទាក់ទង