រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់បទបង្ហាញករណីវិវាទដីធ្លី នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ SokMean

រសៀលថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់បទបង្ហាញករណីវិវាទដីធ្លី នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីរៀបចំផែនការក្នុងការសម្របសម្រួលដោះស្រាយបន្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ូ ដារី ប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត តំណាងមន្ទីរសង្គមកិច្ច លោក វិន ហួត អភិបាលនៃគណៈអភិបាលស្រុកបវេល លោកអធិការស្រុកបវេល លោក តេង គឹមស៊ាន នាយកស្តីទីចាត់ការអន្តវិស័យ សាលាខេត្ត និងអស់លោក លោកស្រីការិយាល័យពាក់ព័ន្ធ ៕ By Reth Sotheavy

អត្ថបទទាក់ទង