ព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមនឹងលោកអភិបាលក្រុងបាត់ដំបង បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ និងចាក់បេតុង ចំនួន៣ខ្សែ ដែលស្ថិតក្នុងសង្តាត់អូចារ និងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ខ្សែទី១ចាប់ពីកំណាត់ផ្លូវលេខ ១២៧ ដល់ ផ្លូវជាតិលេខ៥៧ កាត់ផ្សាររោងល្ខោន មានប្រវែង ៣៩៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលតាឯក ។ ខ្សែទី២ ផ្លូវលេខ ១៥៤H ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៥៧ ខាងក្រោយវត្តទួលតាឯក មានប្រវែង ២៦០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់អូចារ និងសង្កាត់ទួលតាឯក ។ ខ្សែទី៣ កំណាត់ផ្លូវលេខ ៤០៩ ចាប់ពីផ្លូវលេខ៤០៦ រហូតដល់ផ្លូវជាតិលេខ៥ មុខផ្សារ ភួ ពុយ កាត់ផ្លូវដេីមពោធិ៍ភូមិអង់ សង្កាត់ទួលតាឯក និងសង្កាត់អូរចារ ក្រុងបាត់ដំបង ។