ព្រឹកថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីនៅភូមិទួលស្នួល ភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ក្នុងការជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលមកពីឃុមឃ្លាំងមាស ស្រុកបវេល បានឡើងអំពីក្តីកង្វល់របស់ពួកគាត់ជូនលោកអភិបាលរងខេត្ត ចំពោះអ្នកតំណាងនៃទំនាស់ដីធ្លីបានរំលោភសេចក្តីទុកចិត្តរបស់ពួកគាត់ ហើយដែលពួកគាត់ចាត់ទុកជាតំណាងក្នុងចូលរួមដោះស្រាយបញ្ហាដីធ្លីជំនួស។
លោក សឿម ប៊ុនរិទ្ធិ បានលើកឡើងថា ចំពោះករណីនេះលោកនឹងធ្វើលិខិតអញ្ជើញគាត់ ដើម្បីពិភាក្សាគ្នាធ្វើការដោះស្រាយជាមួយគ្នារវាងបងប្អូនប្រជាពលរដ្ឋ។