រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងចុះពិនិត្យផល់ប៉ះពាល់ និងការបូមទឹកដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក ស្ថិតក្នុងភូមិសាស្រ្ត ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

  • 1.7ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក មុិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ បានអញ្ជើញចុះពិនិត្យផល់ប៉ះពាល់ និងការបូមទឹកដើម្បីជួយសង្គ្រោះ ស្រូវរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត់ទឹក ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សូមជម្រាបថា កន្លងអាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ បានចុះជួយអន្តរាគមន៍ ជួយរកប្រភពទឹក បូមទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក ដោយសារមិនមានភ្លៀងគ្រប់គ្រាន់។ បច្ចុប្បន្នអាជ្ញាធរបានជួយសង្រ្គោះស្រូវបានប្រមាណជាង៥០០ហិកតា នឹងកំពុងបន្តជួយអន្តរាគមន៍បូបទឹកពីស្ទឹងសង្កែ ដើម្បីទម្លាក់ទៅប្រឡាយមេ ។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងនោះផងដែរ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឯកភ្នំ បានជួយប្រេងម៉ាស៊ូត ចំនួន២,០០០លីត្រ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជួយប្រេងម៉ាស៊ូតបន្ថែមចំនួន៥០០លីត្រ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយអន្តរាគមន៍ម៉ាសុីនបូមទឹកខ្នាតធំចំនួន៤គ្រឿង និងប្រេងម៉ាស៊ូតចំនួន១,០០០លីត្រ ក្នុងការបូបទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ក្នុងភូមសាស្ត្រស្រុកឯកភ្នំ ។

អត្ថបទទាក់ទង