(បាត់ដំបង)៖ព្រឹកថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញចូលជាអធិបតីភាពពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ធ្វើនៅសណ្ឋាគារខេមរា១ ដែលស្ថិតនៅឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រៀបចំដោយក្រសួងមហាផ្ទៃ ក្រោមកិច្ចសហប្រតិបត្តិការជាមួយគម្រោងសហភាពអឺរ៉ុបសម្រាប់គាទ្រកំណែទម្រង់វិមជ្ឍការ និងរដ្ឋបាល (EU DAR)
វគ្គបណ្តះបណ្តាលនេះមានការអញ្ជើញចូលរួមពីស្រុកគោលដៅចំនួន ១១ ស្រុក និងខេត្តចំនួន ១០ រួមមាន៖ ស្រុកឈូក ស្រុកទឹកឈូ ស្រុកសំរោងទង ស្រុករវៀង ស្រុកកៀនស្វាយ ស្រុកស្ទោង ស្រុកស្នួល ស្រុកបាកាន ស្រុកកំចាយមារ ស្រុកកំពុងសៀម និងស្រុកកំរៀង ។
សមាសភាពអញ្ជើញចូលរួម ៖ អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ មន្រ្តីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ និងប្រធានការិយាល័យប្រជាពលរដ្ឋ ប្រមាណ ១៩៨ នាក់៕ By Reth Sotheavy