រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • 1.4ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ០៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈភិបាលខេត្តទទួលជួបពិភាក្សាការងារគ្រប់គ្រងសំណង់បេតិកភណ្ឌក្រុង សំណង់បេតិកភណ្ឌ សាសនា និងផ្ទះបុរាណ នៅក្នុងក្រុង ខេត្តបាត់ដំបង ជាមួយគណៈប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានស្វាគមន៍ចំពោះគណៈប្រតិភូក្រសួង ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណរ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ឯកឧត្តម ប្រាក់ សុវណ្ណរ៉ា បានមានលើកឡើងថា ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែយកចិត្តទុក្ខដាក់ការគ្រប់គ្រងសំណង់បេតិកភណ្ឌក្រុង សំណង់បេតិកភណ្ឌសាសនា សំណង់ប្រវត្តិសាស្ត្រ និងផ្ទះបុរាណ ដើម្បីធ្វើការធានាឲ្យបាននូវកិច្ចការពារសុវត្ថិភាពចំពោះសំណង់ និងបញ្ចៀសបានពីការរុះរើ និងការវាយកម្ទេចចោលសំណង់ប្រវត្តិសាស្រ្តទាំងនេះ។

លោក សឿម ប៊ុនរិទ្ធិ បានជម្រាបអំពីគោលការណ៍របស់ថ្នាក់តាមការណែនាំរបស់ក្រសួងពាក់ព័ន្ធមួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងការស្នើសុំធ្វើជួសជុលឡើងវិញ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃសំណង់បេតិកភណ្ឌផងដែរ។

នៅក្នុងនោះមានការអញ្ជើញចូលពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធមួយចំនួន លោកអភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង