រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ដឹកនាំគណៈប្រតិភូខេត្ត ចូលរួមពិធីប្រគល់ទទួល អដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិត នៅកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកប្រទេសវៀតណាម

  • 1.9ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៣៦៥ នៅខេត្តឡុងអាន គណៈប្រតិភូកម្ពុជាចំនួន ៣ ខេត្ត ដែលមានខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តប៉ៃលិន និងភូមិសាស្ត្រយោធភូមិភាគពិសេស បាននាំយកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដំណាក់កាលទី១៨ ដែលបានអនុវត្តក្នុងការរុករកអដ្ឋិធាតុតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ បានចំនួន ២.៣៧៣ អដ្ឋិធាតុយុទ្ធជនពលី និងក្នុងនោះមាន ១៦០ អដ្ឋិធាតុមានឈ្មោះ។

លោក ជិន វ៉ាន់កិន ប្រធានគណៈកម្មការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការណែនាំ ៥១៥ ខេត្តឡុងអាន បានអានរបាយការណ៍ និងថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរមូលដ្ឋាននៃខេត្តទាំង៣ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អរវាងក្រុមការរុករកអដ្ឋិធាតុវៀតណាម។

សូមជម្រាបជូនថា នៅដំណើរការនាំយកអដ្ឋិធាតុរបស់កងទ័ពវៀតណាមស្ម័គ្រចិត្តមកមាតុភូមិនិវត្តនាពេលនេះ លោក ហឿង សុគន្ធ អភិបាលរងនៃគណៈភិបាលខេត្តបាត់ដំបង ប្រធានគណៈប្រតិភូខេត្ត បានចុះហត្ថលេខាលើកកំណត់ហេតុប្រគល់ទទួល អដ្ឋិធាតុកងទ័ពវៀតណាមស្ម័គ្រចិត្តពលីក្នុងសម័យសង្គ្រោមនៅប្រទេសកម្ពុជា ដំណាកាលទី១៨ ចំនួន ៧១ អដ្ឋិធាតុ។

នៅដំណើរការប្រគល់ទទួលអដ្ឋិធាតុកងទ័ពវៀតណាម គណៈប្រតិភូខេត្តបាត់ដំបងដឹកនាំដោយលោក ហឿង សុគន្ធ បានអញ្ជើញចូលរួមពិធីបង្សុកូល បញ្ចុះអដ្ឋិធាតុយុទ្ធជនពលី នៅបូជនីស្ថានអន្តរស្រុកវិញហ៊ឹង-តឹនហ៊ឹង ព្រមទាំងចូលកិច្ចប្រជុំបូកសរុបការងារប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា ដំណាក់កាលទី១៨ នៅសាលប្រជុំគណៈកម្មាធិការបក្សស្រុកវិញហ៊ឹង។

ក្នុងពិធីនេះក៏មានការប្រគល់ និងទទួលវត្ថុអនុស្សាវរីយ៍ពីតំណាងគណៈកម្មាធិការប្រជាជនខេត្ត និងរដ្ឋបាលខេត្តផងដែរ។

គណៈប្រតិភូខេត្តអញ្ជើញចូលរួមមាន មេបញ្ជការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងស្រុក នាយកទាហ៊ាន និងមន្ត្រីរាជការសាលាខេត្តអញ្ជើញចូលរួម ។

អត្ថបទទាក់ទង