រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងមិទ្ទិញអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា” នៅខេត្តបាត់ដំបង ។

  • 1.8ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដាឆ្នាំ២០១៩ ខេត្តបាត់ដំបង បានរៀបចំមិទ្ទិញអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ "ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលខេត្តនានា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជន មន្ត្រីរាជការ អាជីវករ សរុបជាង២០០០នាក់ ។

សូមជម្រាបជូនថា នៅក្នុងឱកាសអបអរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ នេះមានការចូលរួមឧបត្ថម្ភគាំទ្រសកម្មមនុស្សធម៌របស់កាកបាទក្រហមខេត្ត ពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរជន មន្ត្រីរាជការ និងអាជីករសរុបប្រមាណជា ១.៨១៩.៧៦០,២៥ ដុល្លារអាមេរិក (សូមបញ្ជាក់ថានេះគ្រាន់តែជាតួរលេខបឋមដែលទទួលបានពីសាខាកាកបាទក្រហមកម្ពុជាខេត្ត)៕

អត្ថបទទាក់ទង