ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកស្រី នាយករងរដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ អង្គភាព និងប្រធានអនុប្រធានការិយាល័យចំណុះរដ្ឋបាលខេត្តផងដែរ។
លោក នាយករដ្ឋបាលខេត្ត បានលើកឡើងអំពីសកម្មភាពការងារ និងថ្លៃងអំណរគុណចំពោះលោក លោកស្រី នាយក នាយករងទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាព ព្រមទាំងការិយាល័យទាំងអស់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវធ្វើការកែលម្អរផងដែរ។
សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះលោក នាយក នាយករង ទីចាត់ការ និងអនុប្រធានអង្គភាព បានរាយការណ៍អំពីបញ្ហាប្រឈមមួយចំនួនជូនអង្គប្រជុំក្នុងការរកដំណោះស្រាយដើម្បីអនុវត្តការងារបន្តទៀតឱ្យមានភាពល្អប្រសើរជាងមុនបន្ថែមទៀត៕