រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សកម្មភាពភាព ការស្ថាបនាលូប្រអប់រំដោះទឹកចេញពីក្រុងបាត់ដំបងផ្នែកខាងលិច

សកម្មភាពភាព ការស្ថាបនាលូប្រអប់រំដោះទឹកចេញពីក្រុងបាត់ដំបងផ្នែកខាងលិច ពឹងផ្អែកលើបណ្តាញលូមេ ដែលប្រមូលទឹក ចេញពីតំបន់ផ្លូវលេខ៤ ឆ្ពោះទៅកាន់ប្រឡាយកំពង់សីមា ដោយបច្ចុប្បន្ននេះ មិនទាន់មានប្រព័ន្ធរំដោះទឹក ដែលមានទំហំសមស្រប ទៅតាមបរិមាណទឹកភ្លៀងដែលត្រូវរំដោះនៅឡើយ។

ដូច្នេះ គម្រោងស្ថាបនាលូប្រអប់បណ្តោយផ្លូវក្រុងលេខ៤០៩ មុខកាត់២មx២មប្រវែង ៩០០ម ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង ពិតជាមានសារៈសំខាន់សម្រាប់រំដោះទឹកចេញ ពីក្រុង ដែលអាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ និងលើកសោភ័ណភាពទីក្រុងផងដែរ។

(ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥)

អត្ថបទទាក់ទង