នៅរសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបងដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងមុខតំណែងក្នុងវិស័យអប់រំមធ្យមសិក្សាស្រុកសំពៅលូន ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបងសរុបរួម ចំនួន ៦៣រូប ក្នុងនោះមាន៖មន្រ្តីសាលាខេត្តបាត់ដំបង ចំនួន ០៧រូប,មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ចំនួន ០៥រូប,មន្ទីរធម្មការ និងសាសនាខេត្ត ចំនួន ០៣រូប,មន្ទីរផែនការខេត្ត ចំនួន ០២រូប,មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត ចំនួន ០៥រូប,មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ០១រូប,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន ២៣រូប,វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យកូនភ្នំមិត្តភាព ស្រុកសំពៅលូន ចំនួន ០១រូប,វិស័យអប់រំមធ្យមសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ ស្រុកបាណន់ ចំនួន ០២រូប,វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកបវេល ចំនួន ០៦រូប,វិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោល ចំនួន ០៨រូប។ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។
ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីរាជការមន្ទីរនានា នៃខេត្តបាត់ដំបង
- 94
- ដោយ teavvisal
អត្ថបទទាក់ទង
-
សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សាការពារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមឆាប់ជាសះស្បើយពីជំងឺ
- 94
- ដោយ teavvisal
-
សេវាដឹកជញ្ជូនសាធារណជន ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
- 94
- ដោយ teavvisal
-
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់
- 94
- ដោយ teavvisal
-
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកថ្មគោល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
- 94
- ដោយ teavvisal
-
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ធ្ងន់ធ្ងរចំនួន៥១គ្រួសារនៅស្រុកបវេល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
- 94
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងកំណាត់ផ្លូវលេខ១៥៣ និងកំណាត់ផ្លូវលេខ១៤៩ ក្នុងក្រុងបាត់ដំបង
- 94
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកមោងឫស្សី
- 94
- ដោយ teavvisal
-
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
- 94
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដែលព្រមប្ដូរទីតាំងរស់នៅ ពីដីបញ្ជីសារពើភណ្ឌរបស់រដ្ឋបាលខេត្ត ទៅទីតាំងថ្មី
- 94
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
- 94
- ដោយ teavvisal