រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង និងគណៈកម្មការទី១ នៃរដ្ឋសភា ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារដោះស្រាយទំនាស់ដីធ្លី

នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងអមដំណើរដោយសមាជិក សមាជិកា នៃគណៈកម្មការទី១ នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយករណីទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត ។

អត្ថបទទាក់ទង