រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីក្រុងពាលី បើកការដ្ឋានសាងសង់សួនច្បារជើងភ្នំសំពៅ

នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់សួនច្បារជើងភ្នំសំពៅ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុង ស្រុកទាំង១៤ ស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានអញ្ជើញត្រួតពិនិត្យការសាងសង់សួនច្បារ និងកសាងផ្លូវកៅស៊ូដោយពង្រីកទំហំ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ផងដែរ។

អត្ថបទទាក់ទង