ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាកសិករ ឃុំភ្នំសំពៅ ដែលទទួលបានទឹកជួយសង្គ្រោះស្រូវប្រាំង ប្រមាណជាង ២០០ ហិកតា ស្ថិតនៅ ចំនុចភូមិសំណាញ់ ឃុំភ្នំសំពៅ និងសរុបជាង ៩ពាន់ហិកតា ទូទាំងស្រុកបាណន់ នាថ្ងៃទី ២ កុម្ភ: ឆ្នាំ ២០២៥ ។
ក្នុងនោះដែរ ប្រជាពលរដ្ឋ ជាកសិករ មានភាពសប្បាយរីករាយ នៅពេលទទួលបានទឹកសម្រាប់សង្រ្គោះស្រូវប្រាំង ដែលកំពុងបូមទឹកដាក់ស្រែ មានពណ៌ខៀវស្រងាត់ ។
លើសពីនេះ ប្រជាកសិករសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ព្រមទាំង ឯកឧត្តម អភិបាលខេត្តបាត់ដំបង និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន បានខិតខំយកចិត្តទុកដាក់ អន្តរាគមន៍ ជួយបូមបង្ហូរទឹកសង្រ្គោះស្រូវប្រាំង ដែលប្រឈម ការខូចខាត ក្នុងស្រុកបាណន់ទាំងមូល សរុប ជាង ៩ ពាន់ហិកតានាពេលនេះ ។ កសិករបង្ហាញអារម្មណ៍រំភើប ដោយបញ្ជាក់ថា <<ប៉ុណ្ណេះកសិករមានសង្ឃឹមឡើងវិញហើយ>>។