ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរ ឯកឧត្តម ថោជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អញ្ជើញសំណេះសំណាល ជាមួយកសិករ ដែលទទួលបានទឹកជួយសង្គ្រោះស្រូវ ជិត២ពាន់ហិកតា ក្នុងឃុំស្នឹង ។
ការអញ្ជើញសំណេះសំណាលរបស់ឯកឧត្តម ធ្វើឡើងនៅ ព្រឹកថ្ងៃទី ២ កុម្ភ: ឆ្នាំ ២០២៥ ស្ថិតនៅចំនុច ទួលស្នួល ភូមិសំបូរមាស និង ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
តាមការរាយការណ៍ របស់លោកស្រី កឹម គឹមអាន មេឃុំបានឱ្យដឹងថា ក្នុងឃុំស្នឹងប្រជាពលរដ្ឋ ធ្វើស្រែនារដូវនេះ មានផ្ទៃដីសរុប ១៧៩៨,៦ ហិកតា ក្នុងនោះមានតែ ៣ហិកតា ប៉ុណ្ណោះ មិនអាចផ្តល់ទឹកសង្គ្រោះបាន ដោយសារ នៅឆ្ងាយពីប្រភពពេក ក្រៅពីនេះសង្គ្រោះបានទាំងអស់ ។
តំណាងឱ្យកសិករ លោកស្រី សូមថ្លែងអំណរគុណ ដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ជាកសិករ បង្ហូរទឹក ជួយសង្គ្រោះស្រូវទាន់ពេលវេលា។