រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពទឹកនៅទំនប់កង្ហត និងការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុង សហគមន៍ទួលម្ទេស

  • 54
  • ដោយ teavvisal

នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពទឹកនៅទំនប់កង្ហត ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ដើម្បីពិនិត្យបរិមាណទឹក និងបើកបង្ហូរចុះទៅផ្នែកខាងក្រោមសង្គ្រោះដំណាំស្រូវ ជូនបងប្អូនប្រជាកសិករ និងបន្តចុះពិនិត្យជាក់ស្តែងនូវការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុង សហគមន៍ទួលម្ទេស ឃុំវត្តតាមឹម និងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ដែលកំពុងខ្វះខាតទឹកស្រោចស្រព ប្រមាណជិត២,០០០ហិកតា ដើម្បីជួយសង្គ្រោះទៅតាមលទ្ធភាព និងបរិមាណទឹកដែលមាននៅផ្នែកខាងលើ ជូនដល់សហគមន៍កសិករអាចស្រោចស្រពសង្រ្គោះដំណាំស្រូវ និងសម្រាប់ប្រើប្រាស់តាមលទ្ធភាព។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការបើកប្រភពទឹកឲ្យបងប្អូនប្រើប្រាស់ស្រោចស្រព ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺសង្គ្រោះឲ្យអស់ពីលទ្ធភាពប្រសិនបើមានប្រភពទឹក ទោះបីប្រភពទឹកនៅឆ្ងាយពីកន្លែងកសិករបង្កបង្កើនផលក៏ដោយ អាជ្ញាធរ រដ្ឋបាលដែនដី មន្ទីរអង្គភាពជំនាញ នឹងខិតខំបូមទឹកជូនកសិករឲ្យអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹក របស់បងប្អូនប្រជាកសិករទាំងអស់។

អត្ថបទទាក់ទង