រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ផ្នែកខាងកើតស្ទឹងសង្កែ

  • 50
  • ដោយ teavvisal

ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ផ្នែកខាងកើតស្ទឹងសង្កែ អមដំណើរដោយលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង បានបង្ហាញភូមិសាស្ត្រនៃការអនុវត្តគម្រោងជូន ឯកឧត្តម អភិបាលខេត្តបាត់ដំបង ជ្រាបថា វិសាលភាពគម្រោងទំហំតំបន់សេវាកម្មនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់៖ គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន៦១២,៣៤ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ ព្រែកព្រះស្តេច និង សង្កាត់រតនៈ។ ផ្ទៃដីសំរាប់ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ១០,០២ ហិកតា ជាមួយគ្នានេះផងដែរតាមផែនការគ្រោងទុកប្រព័ន្ធទាំងមូលនិងត្រូវអោយបំរើការក្នុងរយៈពេល ២០ ឆ្នាំ។
ការងារអនុវត្តការតភ្ជាប់បណ្តាញទឹកកខ្វក់ចូលក្នុងប្រព័ន្ធ រួមមានការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ ចំនួន ៤៥៦០ ទីតាំង, ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមអគារពាណិជ្ជកម្ម ចំនួន ១៧១ ទីតាំង និងសាងសង់បង្គន់ជូនគ្រួសារក្រីក្រ ចំនួន ៤០០ ទីតាំង។ កប់បណ្តាញទុយោប្រមូលទឹកកខ្វក់ ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ដែលមានជម្រៅ២ម៉ែត្រទៅ៦ម៉ែត្រ ប្រវែងសរុប ៣២.៥៦គីឡូម៉ែត្រ ប្រព័ន្ធទុយោរងសំរាប់ប្រមូលទឹកកខ្វក់តាមផ្ទះ ដែលមានជម្រៅ១ម៉ែត្រទៅ២ម៉ែត្រ ប្រវែងសរុប ៥៥.៧ គីឡូម៉ែត្រ។ កប់បណ្តាញទុយោដោយប្រើសម្ពាធរុញ បណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយ៍ខាងជើងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប ២៧៣៥ ម៉ែត្រ បណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយខាងត្បូងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប ៤០០០ ម៉ែត្រ។
លោក សែម ចិន្តា បានបន្តថា ការអនុវត្តការងារកន្លងមករួមមាន ការសាងសង់ស្ថានីយបូមទឹកកខ្វក់, សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់, សាងសង់ផ្លូវបេតុងចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ ដោយសរុបជារួមវឌ្ឍនភាពនៃការសាងសង់គិតត្រឹម ខែមករា ឆ្នាំ២០២៥ សម្រេចបាន៩៧ភាគរយ។

អត្ថបទទាក់ទង