រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា ចុះពិនិត្យស្ថានភាពខ្សែច្រវ៉ាក់ផលិតកម្មសម្ងួតផ្លែមៀនប៉ៃលិន (តាង៉ែន) នៅ​ក្រុមហ៊ុន​ពេជ្រ​ចិន្ដា

  • 43
  • ដោយ teavvisal

រសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៩ ខែមករា​ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពពាក់ព័ន្ធនានា បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពខ្សែច្រវ៉ាក់ផលិតកម្មសម្ងួតផ្លែមៀនប៉ៃលិន (តាង៉ែន) នៅ​ក្រុមហ៊ុន​ពេជ្រ​ចិន្ដា ដើម្បីជួយសម្របសម្រួលស្វែងរកដំណោះស្រាយនានា ជូនក្រុមហ៊ុនក្នុងការជម្រុញបង្កើនការផលិត កែច្នៃ ផ្លែមៀនប៉ៃលិន (តាង៉ែន) ដើម្បីលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅលក់លើទីផ្សារក្រៅស្រុកបន្ថែមទៀត​ ដែលមានទីតាំងស្ថិត​នៅភូមិ​អូរប្រយុទ្ធ​ ឃុំអូររំដួល​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។

អត្ថបទទាក់ទង