រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រាសាទបាណន់ មាន
ម្លប់ដើមឈើ តាមសងខាងផ្លូវ ខ្ចុះអង្គុយ ប្រាសាទ ដែលធ្វើឱ្យភ្ញៀវទេសចរ បានទៅដល់ ទទួលបានអារម្មណ៍ ស្រស់ស្រាយ បាត់ទុក្ខកង្វល់នានា ។
ភ្ញៀវទេសចរ អាចធ្វើដំណើរមកដល់កំពូលភ្នំ ដែលមានប្រាសាទ ត្រូវឡើងកាំជណ្តើរប្រមាណ ៣៥៨ កាំ កម្ពស់ ១០១ ម៉ែត្រ។
ប្រាសាទបាណន់ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានប្រាង្គប្រាសាទបុរាណឈ្មោះប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់។
រមណីយដ្ឋាននេះស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយប្រមាណ ២០.២០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ប្រាសាទបាណន់។ ទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។
ប្រាសាទបាណន់ បានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងបញ្ចប់នៅចុងសតវត្សទី១២។ ព្រះរាជាដែលបាន កសាងមុនគេគឺព្រះបាទ ឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧ (១១៨១-១២១៩) ។
ប្រាង្គប្រាសាទនេះសង់នៅលើកំពូលភ្នំបាណន់ តម្រៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។
-អត្ថបទ: ញ៉ែម ចាន់
-ប្រភព : មន្ទីរព័ត៌មានខេត្តបាត់ដំបង