រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីកាត់កញ្ចប់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ដំណាច់ឆ្នាំសិក្សា ២០២៤-២០២៥ មណ្ឌលខេត្តបាត់ដំបង

  • 74
  • ដោយ teavvisal

នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីកាត់កញ្ចប់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ដំណាច់ឆ្នាំសិក្សា ២០២៤-២០២៥ មណ្ឌលខេត្តបាត់ដំបង ក្រោមព្រះអធិបតីភាព ព្រះចរិយានុរ័តញាណ សោម វិជ្ជា ព្រះប្រធានប្រតិភូក្រសួងធម្មការនិងសាសនា និង នៅពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយព្រះមេគណខេត្តបាត់ដំបង ព្រះមេគណខេត្តប៉ៃលិន ទាំង២គណៈ ប្រតិភូក្រសួង លោក-លោកស្រី តំណាងមន្ទីរអង្គភាព លោកស្រីអភិបាលរងក្រុងបាត់ដំបង លោកចៅសង្កាត់ និងបេក្ខសមណៈ បេក្ខជន សរុបប្រមាណ ៤២០អង្គ/រូប។

សម័យប្រឡង: ថ្ងៃសៅរ៍-អាទិត្យ ៥-៦ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ មានបេក្ខសមណៈ-បេក្ខជនដាក់ពាក្យប្រឡងចំនួន ៣៦១អង្គ/នាក់ (មានបេក្ខសមណៈនិមន្ត មកពីខេត្តប៉ៃលិន ចំនួន ៦២អង្គ) ចែកជា ១៥បន្ទប់។

អត្ថបទទាក់ទង