ថ្ងៃអង្គារ៍ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពរាំងស្ងួតដែលរងផលប៉ះពាល់ដំណាំស្រូវ នៅឃុំបឹងព្រឹង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងដំណើរការចុះពិនិត្យស្ថានភាពនេះមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរធនធានទឹក និងឧទុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុក អធិការស្រុក ការិយាល័យកសិកម្មស្រុក ក្រុមប្រឹក្សាឃុំបឹងព្រីង និងមន្ត្រីក្រោមឱវាទជាច្រើនទៀត។
ចំពោះមុខគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានសម្របសម្រូលជាមួយ អាជ្ញាធរមូលដ្ឋាន បានសហការណ៍ជាមួយមន្រ្តីជំនាញ កំពុងធ្វើការអន្តរាគមន៍ ដោះស្រាយបង្ហៀទឹកជួយសង្រ្គោះស្រូវជាបឋមស្ថិតនៅប៉ែកខាងកើត និងប៉ែកខាងលិច ភូមិអូរញ ឃុំបឹងព្រីន ស្រុកថ្មគោលបានមួយចំនួន។